POP៖ ការស្ទង់មតិលើការការពារតាមរយៈការចូលរួមអនឡាញ​

សូមប្រាប់ពួក​យើង​អំពី​របៀប​ដែលអ្នកប្រើ​អ៊ីនធឺណិត​ឱ្យ​មាន​សុវត្ថិភាព​ជាងមុន!

 

colorful-line.png

 

សូមចុចជ្រុងខាងលើស្តាំដៃរបស់អ្នកដើម្បីផ្លាស់ប្តូរភាសា icon-globe.png

colorful-line.png

 

 

សំណួរដែលគេច្រើនតែសួរ

ហេតុអ្វីបានជាយើងធ្វើការស្ទង់មតិនេះ?

ពួកយើងកំពុងដំណើរការស្ទង់មតិនេះដើម្បីធ្វើការស្វែងយល់អោយកាន់តែច្បាស់អំពីរបៀបដែលកុមារ និងមនុស្សវ័យក្មេងផ្សេងទៀតកំពុងប្រើប្រាស់អ៊ីនធឺណិតដើម្បីទទួលបានការការពារ ដូច្នេះយើងអាចផ្តល់ការណែនាំផ្សេងៗដើម្បីកែលម្អ ឬ អនុវត្តន៍ប្រព័ន្ធវេទិកាអនឡាញទាំងនេះ។

 

តើសំណួរបែបណាខ្លះដែលយើងកំពុងសួរ?

យើងកំពុងសួរសំណួរ កុមារ និងមនុស្សវ័យក្មេងអំពីប្រព័ន្ធវេទិកាអនឡាញ និងឧបករណ៍អនឡាញដែលពួកគេប្រើ នៅពេលដែលពួកគេមានអារម្មណ៍ថាមិនមានសុវត្ថិភាព ភ័យខ្លាច ឬមិនស្រួល (មិនថាអារម្មណ៍នេះកើតចេញពីបទពិសោធន៍ពេលពួកគេពេលកំពុងនៅលើប្រព័ន្ឋអនឡាញឬក្រៅប្រព័ន្ធអនឡាញ)។

 

តើយើងរក្សាព័ត៌មានពីការស្ទង់មតិនេះដោយរបៀបណា?

នៅពេលដែលយើងប្រមូលព័ត៌មានបាន គឺមានតែមនុស្សដែលធ្វើការដោយផ្ទាល់នៅលើការការស្ទង់មតិនេះប៉ុណ្ណោះដែលអាចចូលទៅមើលពត័មានបាន។ នៅពេលដែលលទ្ធផលទាំងអស់ត្រូវបានពិនិត្យ និងបោះពុម្ពរួច យើងនឹងមិនត្រូវការព័ត៌មានទាំងនេះទេយើងនឹងលុបទិន្នន័យទាំងនោះចេញជាអចិន្ត្រៃយ៍តែម្តង។

 

តើខ្ញុំអាចស្វែងរកដំបូន្មាន ឬការគាំទ្រនៅកន្លែងណា ប្រសិនបើខ្ញុំមានការព្រួយបារម្ភអំពីការជួបប្រទះគ្រោះថ្នាក់នៅលើបណ្តាញអ៊ីនធឺណិត?

ដូចដែលពួកយើងបានលើកឡើងពីដំបូង ពួកយើងមិនស្នើសុំឱ្យអ្នកចែករំលែកព័ត៌មានអំពីបទពិសោធន៍ផ្ទាល់ខ្លួនណាមួយនៃការរងគ្រោះថ្នាក់នៅលើអ៊ីនធឺណិតនោះទេ ប៉ុន្តែយើងដឹងថាប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់មានបទពិសោធន៍បែបនោះ, សូម្បីតែការឆ្លើយសំណួរទូទៅអំពីសុវត្ថិភាពតាមអ៊ីនធឺណិត, សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកគឺជាអាថិភាពចម្បង។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល ឬតូចចិត្តនៅពេលណាមួយ ពួកយើងសូមលើកទឹកចិត្តអ្នកឱ្យទាក់ទងទៅកាន់ឪពុកម្តាយ ឬមនុស្សពេញវ័យដែលគួរឱ្យទុកចិត្តផ្សេងទៀតសម្រាប់ការពិគ្រោះយោបល់ឬការគាំទ្រផ្សេងៗ។ អ្នកក៏អាច ទំនាក់ទំនងទៅកាន់បណ្តាញជំនួយកុមារនៅក្នុងប្រទេសរបស់អ្នកផងដែរដែលបណ្តាញជំនួយកុមារនោះអាចផ្តល់ដំបូន្មាន និងការគាំទ្រផ្សេងៗដល់អ្នក។ អ្នកក៏អាចរកឃើញបញ្ជីនៃបណ្តាញជំនួយកុមារនៅជុំវិញពិភពលោកតាមរយះគេហទំព័រខាងក្រោមនេះ៖ www.childhelplineinternational.org/helplines/

 

តើពួកយើងប្រមូលយកព័ត៌មានផ្ទាល់ខ្លួនឬទេ?

ទេ។ ការស្ទង់មតិនេះគឺជាការស្ទង់មតិបែបអនាមិក។ ពួកយើងនឹងមិនប្រមូលព័ត៌មានដែលអាចកំណត់ពីអត្តសញ្ញាណនៃនរណាម្នាក់ ដែលឆ្លើយតបទៅនឹងការស្ទង់មតិនោះទេ។ ដូច្នេះហើយទើបពួកយើងមិនសួរឈ្មោះ អាសយដ្ឋានអ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬព័ត៌មានផ្សេងទៀតដែលអាចប្រើដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកចូលរួមការស្ទង់មតិនេះ។ ពួកយើង សួរសំនួរតែអំពី ក្រុមអាយុ ភេទ និងថាតើអ្នកមកពីប្រទេសណាតែប៉ុណ្ណោះ ។ ដោយសារតែនៅពេលដែលយើងដាក់លទ្ធផលទាំងអស់រួមគ្នា វាអាចមានប្រយោជន៍ក្នុងការគូសបញ្ជាក់ប្រសិនបើមានការព្រួយបារម្ភជាពិសេសណាមួយកើតឡើងចំពោះក្រុមអាយុផ្សេងៗគ្នា ឬនៅតំបន់ផ្សេងៗគ្នាណាមួយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានទាំងនោះនឹងមិនអាចប្រើដើម្បីកំណត់អត្តសញ្ញាណជាក់លាក់ណាមួយរបស់អ្នកបានឡើយ។

 

ចុះប្រសិនបើមាននរណាម្នាក់មានសំណួរឬចម្ងល់អំពីការស្ទង់មតិនេះមុនពួកគេឆ្លើយសំនួរ?

ប្រសិនបើអ្នកមានសំណួរឬចម្ងល់អំពីការស្ទង់មតិនេះ អ្នកអាចផ្ញើសារទៅកាន់ srsg-vac@un.orgcop@itu.int ។ ពួកយើងនឹងព្យាយាមឆ្លើយតបត្រឡប់មកអ្នកវិញអោយបានឆាប់តាមដែលយើងអាចធ្វើទៅបាន!

 

តើយើងនឹងប្រើប្រាស់ចម្លើយចំពោះការស្ទង់មតិនេះដោយរបៀបណា?

ការស្ទង់មតិនេះកំពុងដំណើរការដោយបណ្តាញដៃគូជាង 30 សម្រាប់គំនិតផ្តួចផ្តើមការស្ទង់មតិលើការការពារតាមរយៈការចូលរួមតាមអនឡាញហៅកាត់ថា POP  ដឹកនាំដោយសហភាពទូរគមនាគមន៍
អន្តរជាតិ (ITU) និងការិយាល័យតំណាងពិសេសរបស់អង្គការសហប្រជាជាតិនៃអគ្គលេខាធិការស្តីពីអំពើហិង្សាលើកុមារ ( សុំទោសដែលឈ្មាះទាំងនេះរាងវែងបន្តិច!)។  POP មានគោលដៅក្នុងការស្វែងយល់អោយ កាន់តែប្រសើរអំពីរបៀបដែលកុមារ និងមនុស្សវ័យក្មេងប្រើប្រាស់អ៊ីនធឺណិតឱ្យកាន់តែមានសុវត្ថិភាព នៅពេលដែលពួកគេប្រឈមនឹងហានិភ័យឬការជួបគ្រោះថ្នាក់ផ្សេងៗ។ លទ្ធផលទាំងនេះនឹងត្រូវរួមបញ្ចូលជាមួយនឹងព័ត៌មានបន្ថែមផ្សេងទៀត ដូច្នេះដៃគូទាំងអស់អាចធ្វើការណែនាំអំពីរបៀបកែលម្អ និងអនុវត្តប្រព័ន្ធដែលនិងគាំទ្រកុមារតាមរយៈមធ្យោបាយអនឡាញ។ អ្នកអាចអានពត៌មានបន្ថែមអំពី POP និងអំពីអង្គការដៃគូផ្សេងទៀតតាមរយៈតំណខាងក្រោម៖ https://violenceagainstchildren.un.org/content/pop